ស្ថាបនិកក្រុមហ៊ុន Super App Technology PLC៖កាលៈទេសនេះជាពេលដែលប្រជាពលរដ្ឋ និង រាជរដ្ឋភិបាលរួមគ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

Admin 1 year ago 231

លោក ប៉ាត់ ចំណាន ស្ថាបនិកក្រុមហ៊ុន Super App Technology PLC. បានមានមតិចូលររួមថា កាលៈទេសៈនេះជាពេលដែលប្រជាពលរដ្ឋនិងរដ្ឋាភិបាលរួមគ្នាដើម្បីប្រយុទ្ធនឹងការរាតត្បាតជំងឺដ៏កាចសាហាវ កូវីដ១៩ ទាំងអស់គ្នា។


ចូលឆ្នាំថ្មីនេះសូមបងប្អូនទទួលទេវតាតាមផ្ទះរៀងៗខ្លួន សូមកុំជួបជុំគ្នាច្រើន។ កុំដើរតាមប្រទេសអ៊ីតាលី ប្រជាជនមិនស្តាប់រដ្ឋាភិបាលគិតថាមិនអីៗ ឥឡូវវិនាសកើតរាប់មឺុននាក់។ នៅឯប្រទេសចិនផ្ទុះខ្លាំងចំពេលចូលឆ្នាំចិន (ជាមេរៀន) ស្រាប់។


ដូច្នេះប្រជាពលរដ្ឋយើង ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ទុក្ខតែខ្លួនមិនអស់ចិត្តនាំទុក្ខអោយក្រុមគ្រួសារ អោយមនុស្សជាទីស្រលាញ់របស់យើង នាំទុក្ខដល់សហគមន៍យើង ប្រទេសជាតិយើង។

សូមកុំមើលស្រាល កុំធ្វេសប្រហែស ប្រទេសជឿនលឿន ដូចអាមេរិកកាំង នៅមិនទាន់រកថ្នាំវ៉ាកសាំងការពារឃើញផង។


ប្រទេសយើងប្រមុខរដ្ឋាភិបាល ខំប្រឹងទប់ស្កាត់ មិនអោយរាលដាលក្នុងសហគមន៍បាន ដូច្នេះបើស្រលាញ់ខ្លួនឯង ស្រលាញ់មនុស្សជាទីស្រលាញ់របស់យើង ស្រលាញ់ទេសជាតិយើង សូមកុំនាំជំងឺកូវីដ19ចូលផ្ទះ សូមគោរពបទបញ្ជារបស់រដ្ឋាភិបាលទាំងអស់គ្នា។

អត្ថបទ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor