វិរៈបុរសរបស់ក្រុមបាល់ទាន់ Liverpool លោក Sir Kenny Dalglish បានធ្វើតេស្តរកឃើញសញ្ញាណវិជ្ជមាននៃការឆ្លងជំងឺកូវីដ១៩។ គ្រួសាររបស់លោកបានបញ្ជាក់ថា រូបលោក មើលទៅខាងក្រៅមានភាពរឹងមាំ ហើយមិនមានសញ្ញាណាមួយបង្ហាញថាលោកនឹងកើតជំងឺនេះឡើយ។
ដោយតេស្តឃើញថា លោក Dalglish បានផ្ទុកជំងឺនេះ រូបលោកត្រូវបានគេបញ្ជូនទៅមន្ទីរ ពេទ្យដើម្បីព្យាបាលភ្លាមកាលពីថ្ងៃពុធ ហើយគ្រួសាររបស់លោក ពិតជាមានការព្រួយបារម្ភណាស់។