ជា ឌីណា និងស្នាដៃនិពន្ធសៀវភៅដ៏ល្អឥតខ្ចោះ ដែលមនុស្សគ្រប់គ្នា ជាពិសេស សហគ្រិនគួរតែអាន ដេីម្បី បង្កេីននូវគុណភាពចំនេះដឹង ផ្នែកហិរញ្ញវត្ថុ និង បំណុល !

Admin 1 year ago 585

ជាការពិតណាស់ អ្នក និពន្ធ គ្រប់ រូបតែងមានអត្តសញ្ញាណមួយជារបស់ខ្លួន និងតែងប្រាថ្នា ឱ្យ ស្នាដៃ របស់ខ្លួន មានការទទួលស្គាល់ ពីសំណាក់ប្រិយមិត្ត អ្នកអាន និង ជាស្នាដៃ ដែលប្រកប ដោយ គុណតម្លៃជារួម ពិតប្រាកដចំពោះសង្គម ជាតិខ្លួន។ តែ ការ បង្កើតនូវស្នាដៃ មួយឱ្យមានការ ទទួលស្គាល់នេះ មិនមែនជារឿង ងាយស្រួលឡើយ ព្រោះ ចាំបាច់ តម្រូវឱ្យអ្នក និពន្ធ ផ្ទាល់ ត្រូវតែមានចំណេះដឹង ទូលំទូលាយ ច្បាស់លាស់ និង មានការយល់ដឹងខ្ពស់ពីសិល្ប៍វិធីក្នុងការ និពន្ធ ស្នាដៃ ដ៏ត្រឹមត្រូវមួយ ទើបអាចទៅរួច។

សម្រាប់លោក ជា ឌីណា ការក្លាយជា អ្នកនិពន្ធមិនមែនជាបំណងប្រាថ្នា របស់លោក កន្លងមកនោះទេ តែ ការសសេរ គឺ ជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់លោក ព្រោះដោយសារថាលោក ជាសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរ ហេីយក៏ជាក្មេងដែលចូលចិត្តអានសៀវ និង ចាប់ទុកថាការអានសៀវភៅ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និង ជាផ្នែកមួយនៃការកំសាន្តអារម្មណ៍ផងដែរ ។  លោកបានបញ្ជាក់ថា ( ចំណេះដឹងជាអំណាច  អំណានជាចំណែកដ៏សំខាន់មួយនៃជីវិត រីឯសំណេរជាផលិតផលនៃចិត្តគំនិត )  ។ 

ចំពោះស្នាដៃនិពន្ធដំបូងរបស់លោក គឺ សៀវភៅ រំដោះខ្លួនចេញពីទាសករបំណុល ដែលជាសៀវភៅមួយលក់ដាច់ខ្លាំង និង មានការគាំទ្រខ្លាំងបំផុតពីសំណាក់សហគ្រិនទូទៅ នាចុងឆ្នាំ 2019 រហូតមកដល់ពេលនេះ ។ តាមការសំភាស៍ផ្ទាល់ជាមួយរូបលោក លោកបានប្រាប់សារពត៍មាន SBT HOT NEWS ថាសៀវភៅរំដោះខ្លួនចេញពីទាសករបំណុលនេះគឺជាគម្ពីរទិព្វមួយក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និង បំណុល ដែលលោកបាន សិក្សា ស្រាវជ្រាវ ជាមួយនិងអ្នកជំនាញដែល មានទាំងចំណេះដឹង និង ចំណេះធ្វេី ព្រមទាំងបទពិសោធន៍ ជាច្រេីននៅក្នុងការដោះស្រាយបញ្ហាបំណុលនេះ ។ 

មនុស្សមួយចំនួនកំពុងប្រេីបំណុលល្អ ស្របពេលដែលមនុស្សមួយចំនួនទៀតកំពុងប្រេីប្រាស់នូវបំណុលអាក្រក់ រឺអាចនិយាយបានថាបំណុលវ័ណ្ឌកនេះឯង នៅក្នុងគម្ពីរដោះបំណុលនេះ គឺមិនមែនជាមេរៀនរឺក៏ទ្រឹស្តីអ្វីទេ គឺជារូបមន្ត និង ការអនុវត្តន៍ជាក់ស្តែងតែម្តង ដែលលោកបានធ្វេីការសំរឹតសំរំាងយ៉ាងល្អិតល្អន់បំផុត ច្បិចយកចំនុច ខ្លីខ្លឹមខ្លាំង ដែលងាយស្រួលសំរាប់អ្នកដែលកំពុងជួបបញ្ហាបំណុលនេះ យកទៅអនុវត្តន៍បានយ៉ាងមានប្រសិទ្ឋភាពបំផុត ។

ក្នុងនាមលោក ជាអ្នកអានម្នាក់ ជាអ្នករៀបរៀង ជាកវីនិពន្ធ និង ជាអ្នកហែលឆ្លងក្នុងសមុទ្របំណុលជាច្រេីនឆ្នាំ   លោកជឿជាក់ថាសៀវភៅដោះបំណុលមួយនេះ គឺជាឱសថទិព្វមួយ ក្នុងការព្យាបាលអ្នកដែលកំពុងមានជំងឺបំណុលរំារ៉ៃ អោយជាសះស្បេីយក្នុងរយៈពេលដ៏ខ្លីបំផុត ។ 

សព្វថ្ងៃនេះ សៀវភៅរបស់លោក ត្រូវបានដាក់លក់ផ្តាច់មុខនៅក្នុង បណ្ណាល័យ អេឡិកត្រូនិក ដែលមានឈ្មោះថា KUMNIT APP ដែលអ្នកទាំងអស់គ្នាអាចធ្វេីការទាញយកបាននៅក្នុងទូរស័ព្ទផ្ទាល់តាមរយះប្រព័ន្ធ IOS និង Android ។ គួរបញ្ជាក់ផងដែរថា នៅក្នុង បណ្ណាល័យ អេឡិកត្រូនិកមួយនេះ មានដាក់លក់សៀវភៅដែលជាស្នាដៃអ្នកនិពន្ធក្នុងស្រុកយេីងជាច្រេីន ហេីយក៏មានកម្រងមេរៀន ទិន្នន័យ ព្រមទាំង ឯកសារជច្រេីនទៀត ដែលសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូទៅអាចចូលមេីលបានដោយមិនគិតថ្លៃ ។ http://onelink.to/nbxu8x

អត្ថបទ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor