គ្រួសារ CEO MASTER CLUB បាននាំយកថវិកាមួយចំនួនធំផ្តល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

Admin 11 months ago 232

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ បុគ្គលិក និងសមាជិកគ្រួសារ CEO Master Club បានយកថវិកាចំនួន ១១,១៦៨ ដុល្លារអាមេរិក ផ្តល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ សម្រាប់ចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

គួររំលឹកផងដែរថាការចូលរួមនេះគឺជាកាយវិការមនុស្សធម៌ដែលបង្ហាញពីសាមគ្គីភាពជួយគ្នាក្នុងគ្រាលំបាក ខណៈដែលប្រជាពលរដ្ឋខ្មែរ ប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបគ្រោះអាសន្ន។

កន្លងមកយើងបានដឹងរួចមក ហើយថា ជំងឺកូវីដ១៩ នៃជំងឺរាតត្បាតជាសកលពាក់ព័ន្ធនឹងសុខភាពផ្លូវដង្ហើម និង សួត ហើយជំងឺនេះ មកទល់បច្ចុប្បន្ននៅតែមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់រហូតជិត ៣លាននាក់ ក្នុង១៩២ ប្រទេស ជាពិេសសវាបានសម្លាប់ មនុស្ស ប្រមាណជាង ២០ មឺុននាក់ ទូទាំងពិភពលោកបើគិតត្រឹមថ្ងៃនេះ។

ក្នុងនោះប្រទេសកម្ពុជាក៏ជាចំណែកមួយនៃផលប៉ះពាល់នៃវីរុសកូវីដ១៩នេះដែរ ដោយមានករណីឆ្លង ១២២នាក់ និង ជាសះស្បើយ១១៩នាក់ ឯករណីស្លាប់ពុំមានឡើយ។ ប្រទេសកម្ពុជាក្លាយជាប្រទេសលំដាប់លេខ១ ក្នុង អាស៊ាន ដែលមានចំនួនអ្នកជាសះស្បើយច្រើនជាងគេ និង ពុំមានករណីស្លាប់ កត្តាទាំងនេះសុទ្ធសឹងតែលទ្ធផលដ៏ល្អបំផុតដែលសម្រេចបាន ក្រោមការជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្ត យ៉ាងខ្លាំងក្លា ធំធេង មហាសាល នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់នូវបញ្ហានេះ។ ម៉្យាងទៀតក៏មានការចូលរួមយ៉ាងច្រើនអណេកពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង មន្ត្រីរាជការ ជាពិសេសជនរួមជាតិទាំងអស់ រួមទាំង គ្រួសារ CEO Master Club ផង ដែលបានចូលរួមជាថវិកា ដល់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។


អត្ថបទ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor