កម្មវិធី Alibaba GET Global Challenge សម្រាប់​សហគ្រិន​វ័យ​ក្មេង និង​យុវវ័យ​

Admin 11 months ago 185

សាកលវិទ្យាល័យ​បាត់ដំបង មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​ប្អូន​ៗ​និស្សិត ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា សាកលវិទ្យាល័យ​បាត់ដំបង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាលីបាបា រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​ទេពកោសល្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សាកល​អាលីបាបា ឆ្នាំ២០២០ (The Alibaba Global E-commerce Talent – GET) ដើម្បី​បង្កើត​ដំណោះស្រាយ​ឌីជីថល​សម្រាប់​អាជីវកម្ម​បុគ្គល និង​ស្ថាប័ន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

-សម្រាប់​ព័ត៌មាន​បន្ថែម៖ https://www.aligetnetwork.com/

- ចុះ​ឈ្មោះ​៖ https://bit.ly/3dm8qfk

- កាល​បរិច្ឆេទ​ទទួល​ពាក្យ​តាម​អនឡាញ៖រហូត​ដល់​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០

- ប្រកួតប្រជែងជ្រើសរើសថ្នាក់ជាតិ៖ ខែមិថុនា និងកក្តដា

- ប្រកួតប្រជែងថ្នាក់អន្តរជាតិ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០២០

- លក្ខខណ្ឌចូលរួម៖ កម្មវិធី Alibaba GET Global Challenge សម្រាប់​សហគ្រិន​វ័យ​ក្មេង និង​យុវវ័យ​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាងក្រោម៖

១. អាយុ​ចាប់​ពី ១៨ ដល់ ៣០ ឆ្នាំ

២. ចុះ​ឈ្មោះ​ជា​ក្រុម​ដែល​មាន​សមាជិក​ពី ៣ ទៅ ៥ នាក់​ (សមាជិក​យ៉ាង​តិច​ម្នាក់​អាច​ប្រាស្រ័យ​ទាក់ទង ភាសា​អង់គ្លេស​បាន​ល្អ)

៣. មាន​គំនិត​អាជីវកម្ម​ថ្មី ឬ​អាជីវកម្ម​ដែល​បាន​ដំណើរ​ការ​តិច​ជាង​១​ឆ្នាំ​

៤- មិន​ធ្លាប់​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ស្ថាប័ន​ណា​មួយ​ដែល​មាន​ទឹក​ប្រាក់​លើស​ពី ១០០,០០០ ដុល្លារ​សម្រាប់​គម្រោង​បច្ចុប្បន្ន។

រង្វាន់​ការ​ប្រកួត​ប្រជែង​ថ្នាក់​អន្តរជាតិ​រួម​មាន៖

- ចំណាត់ថ្នាក់លេខ​១៖ ១៤,០០០ ដុល្លារ​នៃ​មូល​និធិ​អាជីវកម្ម + ដំណើរ​ស្វែង​រក​របក​គំហើញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Alibaba នៅ​ទី​ក្រុង​ហាំងចូវប្រទេសចិន + ចុះ​ឈ្មោះ​ចូល​រៀន​ជា​មួយ​ធនាគារ Alibaba GET Talent ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រូ​បង្រៀន វិនិយោគិន និយោជក ប្រកប​ដោយ​សក្តានុពល និង​ឱកាស​អាជីវកម្ម។

- ចំណាត់​ថ្នាក់​លេខ​២៖ ៧,០០០ ដុល្លារ​នៃ​មូល​និធិ​អាជីវកម្ម + ចុះ​ឈ្មោះ​ចូល​រៀន​ជាមួយ​ធនាគារ Alibaba GET Talent។

- ចំណាត់ថ្នាក់លេខ​៣៖ ១,៤០០ ដុល្លារ​នៃ​មូលនិធិ​អាជីវកម្ម + ចុះ​ឈ្មោះ​ចូល​រៀន​ជាមួយ​ធនាគារ Alibaba GET Talent។

ការសិក្សា

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor