បាល់ទាត់នៃក្របខណ្ឌPremier League នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ

Admin 10 months ago 229

    យោងតាមគេហទំព័រ BBC Sport បានឱ្យដឹងថា រដូវកាលនៃក្របខណ្ឌPremier League នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៧ខែមិថុនា ដោយក្រុម Aston Villa vs Sheffield United និង Manchester City vs Arsenal ។
នឹងត្រូវប្រកួតឡើងវិញនៅចុងសប្តាហ៍ គឺនៅថ្ងៃទី ១៩-២១ខែមិថុនាខាងមុខ។ នៅសល់៩២ប្រកួតទៀត ដែលត្រូវប្រកួតហើយការប្រកួតដំបូង ដែលនឹងកើតឡើងគឺក្រុមដែលរៀបរាប់ខាងលើ ។

    ក្របខ័ណ្ឌ Premier League ត្រូវបានព្យួរការប្រកួតចាប់តាំងពីថ្ងៃទី១៣ ខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ១៩ ហើយអស់រយៈពេល១០០ថ្ងៃបន្ទាប់ពីក្រុម Leicester City បានទទួលជ័យជម្នះ៤-០ លើក្រុម Aston Villa កាលពីថ្ងៃទី៩ ខែមីនា ។ ក្រុម Manchester City vs Arsenal ត្រូវបានគេគ្រោងនឹងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ស្របពេលដែលក្រុម Aston Villa និង Sheffield United មិនបានចុះបញ្ជីការផ្សាយបន្តផ្ទាល់នៅឡើយទេ ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន១២ នាក់បានធ្វើតេស្ត៍រកឃើញជំងឺកូវីដ១៩ បន្ទាប់ពីមានការធ្វើតេស្តចំនួន ២,៧៥២ លើកនៅទូទាំងPremier League។ កីឡាករនិងបុគ្គលិករបស់ក្របខណ្ឌ Premier League នឹងត្រូវបន្តធ្វើតេស្តពីរដងក្នុងមួយសប្តាហ៍។

    គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រុមហង្សក្រហម Liverpool ឈរនៅលើកំពូលតារាង ពិន្ទុខណៈដែលក្រុម Bournemouth, Aston Villa និង Norwich City ស្ថិតនៅក្នុងតំបន់កាត់ចោល។
ហង្សក្រហមដណ្តើមបានជើងឯកលីគលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ អាចជួយឱ្យវាទទួលបានជ័យជម្នះ នៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេប្រសិនបើក្រុមលេខ២ Manchester City ចាញ់ក្រុម Arsenal ៕ (ប្រភព BBC Sport) ប្រែសម្រួលដោយទីយានជា 

កីឡា

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor