គួរឲ្យសរសើរ! នាយិកាក្រុមហ៊ុនមួយបានធ្វើសប្បុរសធម៌ដ៏ថ្លៃថ្លា ក្នុងថ្ងៃខួបកំណើតខ្លួន

Admin 10 months ago 393

នៅថ្ងៃទី ០១ ខែ មិថុនា ត្រូវបានចាត់ទុកជាថ្ងៃដ៏រីករាយមួយរបស់សាលាដូងគីរីរម្យ ដោយសារតែមានវត្តមានរបស់ លោកស្រី ម៉េង សុខណាង នាយិកាក្រុមហ៊ុន វីធីស៊ី ឡូជីស្ទីក (VTC LOGISTICS) ដែលបានអញ្ជើញទៅកាន់ទឹកដីព្រៃស្រល់ដ៏ស្រស់ស្អាត។

ក្រុមគ្រួសាររបស់ លោកស្រី ម៉េង សុខណាង
អស់រយៈកាលជាង3ឆ្នាំមកហើយ ដែលសាលាទាំងមូលប្រឈមមុខខ្លាំងជាមួយបញ្ហាដ៏រាំរ៉ៃ។ លើកត្តាទឹកប្រើប្រាស់របស់សាលាស្របគ្នាជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរដែលបានមកទស្សនកិច្ចកម្សាន្ត និងចំនួនសិស្សក្នុងសាលាមានការកើនឡើង ជាហេតុធ្វើឲ្យតម្រូវការនៃបង្គន់អនាម័យកើនឡើងជាលំដាប់។ យោងតាមប្រសាសន៍នៃស្ថាបនិកសាលាដូង “លោកស្រី ម៉េង សុខណាង បានចុះធ្វើទស្សនកិច្ចនៅសាលាដូងលើកំពូលភ្នំ បងស្រីមិនត្រឹមចង់អោយវត្ថុដែលបងស្រីចង់អោយមកសាលានោះទេ តែបងស្រីបានផ្តល់នូវអ្វីដែលសាលាត្រូវការជាចាំបាច់ហើយវាក៏ជាវិបត្តិរបស់សាលាដូងជាយូរមកហើយ” ។ ជាសេចក្តីរីករាយណាស់ដែល លោកស្រី ម៉េង សុខណាង បានឧបត្ថម្ភ ជាអណ្តួងទឹក និងបង្គន់អនាម័យចំនួន៦ នៅក្នុងឱកាសថ្ងៃកំណើតរបស់បងស្រី ដើម្បីជាប្រយោជន៍ដល់សាលាដូងដូចជា៖ 
១. អណ្តូងទឹកអាចយកទៅប្រើប្រាស់នៅក្នុង ការចិញ្ចឹមត្រី ដាំបន្លែបង្ការ ដើម្បីយកប្រាក់ជួយដល់សាលាបន្ថែមទៀត។
២. បង្គន់អនាម័យ មានចំនួន៦ ហើយយើងអាចយកប្រអប់មូលនិធិមកដាក់ ដើម្បីយកថវិការមកផ្គត់ផ្គង់ដល់សាលា។
៣.ចំណែកឯផ្ទះពីងពាងលើដើមឈើ គឺសម្រាប់ភ្ញៀវជាតិ អន្តរជាតិ និងអ្នកដំណើរជិតឆ្ងាយនានា ទៅសម្រាក ដោយយើងក៏មានដាក់នូវប្រអប់មូលនិធិមួយផងដែរ ។
ក្រៅពីនេះទៅទៀតបងស្រី ក៏បានចូលរួមធ្វើអោយសាលាដូងមានល្បឿនក្នុងការអភិវឌ្ឍយ៉ាងល្អប្រសើរផងដែរ។

ក្រុមគ្រួសាររបស់លោកស្រី ម៉េង សុខណាង

នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃខួបកំណើតរបស់បងស្រី ម៉េង សុខណាង ហើយខ្ញុំបាទ អ៊ុក វណ្ណដេ ជាស្ថាបនិកសាលាដូង សូមចូលរួមរីករាយក្នុងថ្ងៃខួបកំណើតរបស់បងស្រី ហើយក៏សូមជូនពរឲ្យបងស្រីមានសុខភាពល្អ មានសុខសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់បងស្រីទាំងមូល ដូចចិត្តជ្រះថ្លាដែលបងស្រីមានចំពោះកុមារក្រីក្រសាលាដូង និងសូមអោយជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សម្រាប់ថ្ងៃទី ០១ ខែ មិថុនានេះពួកយើងក៏បានហៅវាថាជាថ្ងៃរីករាយនិងរីកចម្រើនរបស់សាលាដូង។

ទិដ្ឋភាពសាលាដូង
លើសពីនេះទៅទៀតនោះ ខ្ញុំប្រាប់ក្មេងៗសាលាដូងថា ក្នុងថ្ងៃកំណើតរបស់ពួកយើង យើងត្រូវធ្វើអោយអ្នកដទៃទទួលបាននូវភាពរីករាយ និងរីកចម្រើនដូចអ្វីដែលបងស្រី ម៉េងសុខណាង បានធ្វើចំពោះពួកយើង។ 



ក្រុមគ្រួសាររបស់លោកស្រី ម៉េង សុខណាង
លោកស្រី ម៉េង សុខណាងទទួលពានរង្វាន់
ទិដ្ឋភាពសាលាដូង
ទិដ្ឋភាពសាលាដូង

អត្ថបទ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor