គួរឲ្យសរសើរ! ប្រេនសម្លៀកបំពាក់ KENOR ជាម៉ាកយីហោថ្មីដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ

Admin 10 months ago 578

គូស្វាមីភរិយាមួយគូ បានចំណាយពេលជាមួយគ្នាជាច្រើនឆ្នាំ ដោយមានគំនិតច្នៃប្រឌិតមួយ ក្នុងការ បង្កើតម៉ាយីហោសម្លៀកបំពាក់មួយមាន ឈ្មោះថា KENOR (កេណរ)។ 
កន្លងមកយើងបានដឹងហើយថា មានក្រុមហ៊ុនជាច្រើនបានបង្កើតជាប្រេន ឬ ម៉ាកយីហោខ្លួនឯង ឬ នាំយកផលិតផលពីបណ្តាប្រទេសផ្សេងៗមកផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុក។  អ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ត្រង់ថា មានប្រេនក្នុងស្រុកតិចតួចបំផុតដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរ ភាគច្រើនជាប្រេននាំយកពីបរទេស។ 


បើយើងងាកមកមើលប្រេនដែលមានឈ្មោះ KENOR (កេណរ) នេះម្តងជាប្រេនសម្លៀកបំពាក់ ដ៏ពេញនិយមដែលបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។ បើតាមលោក ប៉ាត់ ស៊ីណាល់ និង អ្នកស្រី លៀង ស្រីល័ក្ខ ជាម្ចាស់ប្រេនបានឲ្យដឹងថា យើងបានចំណាយពេលជាច្រើនជាមួយគ្នាក្នុង ការបង្កើត ប្រេន KENOR នេះឡើង ដោយមានការរចនាម៉ូត ឌីហ្សាញ និង ការរៀបចំដោយខ្លួនឯងទាំងអស់ ពុំមានការចម្លងពីម៉ាកយីហោណាមួយឡើយ។ ជាមួយគ្នានេះដែរ ប្រេនសម្លៀកបំពាក់ KENOR នេះ ពិតជាកំពុងមានគាំទ្រ និង ពេញនិយមខ្លាំងមែនទែន ពីសំណាក់ប្រិយមិត្ត។ 


គូស្វាមីភរិយាមួយគូនេះបានបន្តទៀតថា ប្រេននេះពុំមែនលក់តែក្នុងស្រុកទេ យើងមានគោលដៅធំ ហើយនឹងបោះពួយទៅខាងក្រៅស្រុកតែម្តងក្នុងខណៈពេលណាមួយ។ យើងសង្ឃឹមថាប្រេនរបស់កូនខ្មែរមួយនេះ នឹងទទួលបានការគាំទ្រជាច្រើនពីស្រទាប់យុវវ័យបន្ថែមទៀត។


លោកអ្នកអាចទំនាក់ទំនងទិញតាមរយៈផេក៖ https://www.facebook.com/pg/KENORCAMBO/photos/?ref=page_internal

អត្ថបទ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor