ព្រះនាងតូច នរោត្តម ជេណា មានព្រះជន្មត្រឹមតែ៨ព្រះវស្សាតែប៉ុណ្ណោះ តែទេព្យកោសល្យរបស់ព្រះនាង គឺពិតជាមិនសរសើរមិនបាន

Admin 9 months ago 3,380

    គ្រប់គ្នាប្រាកដជាស្គាល់អ្នកអង្គម្ចាស់តូចនរោត្តម ជេនណា ច្បាស់តាមរយៈការច្រៀង បទចម្រៀង ក៏ដូចជាថ្មីៗនេះ ព្រះនាងតូចបានសម្ដែងក្នុងរឿង ទេពធីតាព្កុលមាស ក្នុងស្ថានីយ៍ទូរទស្សន៍CTN ឃើញថាការសម្ដែងរបស់ព្រះនាងពិតជាល្អ បើទោះបីនេះជាការសម្ដែងលើកដំបូងរបស់ព្រះនាង ក្នុងវិស័យភាពយន្តក៏ដោយ តែភាពប៉ិនប្រសប់របស់ព្រះនាង បានធ្វើឱ្យខ្សែភាពយន្តមួយនេះ កាន់តែមានភាពលេចធ្លោ ក៏ដូចជាមានការគាំទ្រខ្លាំងពីសំណាកទស្សនិកជន ។  
ទន្ទឹមនឹងនេះផងដែរ មហាជនមួយចំនួន ក៏មិនទាន់ស្គាល់នូវប្រវត្តិរបស់ព្រះនាង នៅឡើយទេ ថ្ងៃនេះកម្មវិធី១៦៨ វិនាទីSBT សូមលើកយកនូវប្រវត្តិខ្លះៗរបស់ព្រះនាងតូច មកធ្វើការជម្រាបជូនដល់ប្រិយមិត្ត។  ព្រះនាងតូច នរោត្តម ជេណា ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ទ្រង់បានយាងមករស់នៅទឹកដីកម្ពុជាវិញ បាន៥ ឆ្នាំកន្លងទៅហើយ បច្ចុប្បន្នទ្រង់ទើបតែមានព្រះជន្ម៨ព្រះវស្សាតែប៉ុណ្ណោះ។ ទ្រង់ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស។
    ក្រៅពីមានសម្រស់ដ៏ផូផង់ប្រៀបបានដូចទេពធីតាចុះពីឋានសួគ៌ា ទ្រង់ថែមទាំងមានទេពកោសល្យផ្នែកសិល្បៈយ៉ាងពិសេស។ ដោយទ្រង់អាចច្រៀងចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ និង ថែមទាំងចេះច្រៀងជាភាសាបរទេសមានដូចជា បារាំង ចិន ថៃ បានយ៉ាងល្អ។ ក្រៅពីមានទឹកដមសំឡេងដ៏ក្រអួនក្រអៅ ទ្រង់អាចរាំរបាំព្រះរាជទ្រព្យ រាំចង្វាក់បរទេសទាន់សម័យ អាចធ្វើជាម៉ូដែល និងសម្ដែងភាពយន្តបានទៀតផង។





កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor