DJ Cake រង់ការចោទប្រកាន់ ថាលួចបង្កាត់ស្នេហាក្រៅឆាក ជាមួយនឹងតារាចម្រៀង គឺកញ្ញា វីតា

Admin 9 months ago 1,256

    ក្រោយពីបង្ហាញមុខរួមគ្នា នៅក្នុងកម្មវិធីមុខម្ហូប និងប្រូម៉ូតហាង តារាប្រុសលោកឌីជេខេក និងតារាចម្រៀងកញ្ញាវីតា កាន់តែរង់ការចោទប្រកាន់ថា មានស្នេហាគ្នាក្រៅឆាក បើទោះបីជាអ្នកទាំងពីរប្រឹងប្រកែកថាគ្មានទំនាក់ទំនងលើសពីមេ និងកូនចៅ ។ អ្នកទាំងពីរកាន់តែស្និទ្ធិស្នាលគ្នា បន្ទាប់ពីកាក់កបខ្លាំងក្នុងការផលិតកម្មវិធីរកលុយនោះ ។ 
    លោកឌីជេខេក បានបញ្ជាក់ដដែលថា រវាងលោកនឹងកញ្ញាវីតា គ្រាន់តែជាដៃគូការងារ និងដៃគូចម្រៀង ដែលត្រៀមចេញបទរួមគ្នា ដោយមិនមែនជាស្នេហានោះទេ ហើយបើទោះបីជាមើលទៅ គឺមិនខុសពីគូស្នេហ៍ តែលោកនិងនាង មិនអ្វីលើសពីមិត្តភាពនោះទេ ។ យ៉ាងណាមិញលោកនៅតែអះអាងថា អនាគតអ្វីៗគឺមិនអាចប៉ានស្មានបាននោះទេ ។ លោកថាហេតុផលដែលឱ្យលោក និងកញ្ញាវីតា ក្លាយជាដៃគូគ្នា គឺដោយសារតែគ្រោងចេញបទចម្រៀងរួមគ្នា ស្របគ្នា ដែលលោក និងនាងក៏សហការគ្នា ផ្សព្វផ្សាយដល់សេវាកម្មរបស់ភោជនីយដ្ឋាន R & S Caf’e and Lounge ផង ទើបធ្វើឱ្យលោក និងនាងត្រូវគេយល់ច្រឡំថា គឺជាគូស្នេហ៍ ព្រោះក្រៅពីទៅណាមកណា គឺលោកនិងនាង ក៏បណ្ដើរគ្នាជារឿយ ទៅភោជនីយដ្ឋានមួយនោះផង ។ លោកថារវាងលោក និងវីតាគឺទោះជាមិនមែនគូស្នេហ៍ ក៏ពិបាកឱ្យគេជឿដែរ ដោយសារតែការងារដើរថតតាមហាង តាមភោជនីយដ្ឋាន ឬតាមហាងកាហ្វេជាដើម គឺធ្វើឱ្យលោក និងនាងនៅក្បែរគ្នា២៤ម៉ោងក៏មាន ។  ជាចុងក្រោយលោកបានបានអះអាងថាមិនខ្វល់ការចោទប្រកាន់ណាមួយឡើយ ៕  


កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor