អាយ៉ៃឆ្លើយឆ្លងសិស្សប្អូន សិស្សច្បង កក្រើកហ្វេសប៊ុក រវាងតារាចាស់វស្សាម៉េង កែវពេជ្ជតា និង អ្នកនាងអូ រស្មី

Admin 8 months ago 1,286

    កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ តារាចម្រៀងចាស់វស្សា គឺអ្នកស្រីម៉េង កែវពេជ្ជតា បានប្រតិកម្មនឹង តារាចម្រៀងគឺនាងអូ រស្មី ដែលបានយកចម្រៀងរបស់ខ្លួនទៅច្រៀង តែមិនបានដាក់ឈ្មោះម្ចាស់ដើមឱ្យគេវិញ ។ អ្នកស្រីម៉េង កែវពេជ្ជតាបាន បានចេញសាររិះគន់តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ដែលបានបង្ហាញពីអារម្មណ៍ហួសចិត្ត ទៅលើអ្នកសិល្បៈមួយចំនួនដែលបានយកស្នាដៃរបស់ខ្លួន ទៅធ្វើជំនួញលើឆាណែលយូធូប តែមិនបានដាក់ប្រភពម្ចាស់ដើមនៃបទចម្រៀងនោះ ដល់ពេលអ្នកនាងគ្រាន់តែស្នើឲ្យដាក់ប្រភពដើម បែរជាប្រើប្រាស់សម្តីលើសលស់លើរូបអ្នកនាងទៅវិញ ។ 
    អ្នកស្រីបានបន្តទៀតថា អ្នកដែលធ្វើបាបអ្នកសិល្បៈ គ្មាននរណាក្រៅពីអ្នកសិល្បៈដូចគ្នានោះទេ ។ ហើយតារាចម្រៀងចាស់វស្សារូបនេះ បានបញ្ជាក់ទៀតថា ចាំមើលទាំងអស់គ្នា ថាតើភាពអយុត្តិធម៌វាមានកើតមានលើខ្ញុំដល់ពេលណា ? ដោយសាររឿងអយុត្តិធម៌ខ្លះធ្វើឲ្យរូបគាត់មិនអស់ចិត្ត  ។ អ្នកនាងបានបន្តថា អ្នកខ្លះចូលមកក្នុងសិល្បៈដើម្បីតែផលប្រយោជន៍ យកសិល្បៈធ្វើជាឈ្នាន់តែប៉ុណ្ណោះ ។ ថ្មីៗនេះបទចម្រៀងមួយបទរបស់អ្នកនាងដែលមានចំណងជើងថា សម្រស់នារីខ្មែរ ត្រូវបានតារាចម្រៀងនាង អូ រស្មី យកទៅច្រៀងបង្ហោះក្នុងឆាណែលយូធូប ដោយមិនបានដាក់ប្រភពម្ចាស់ដើម គ្រាន់តែសរសេរថា បទចម្រៀង សម្រស់នារីខ្មែរ ច្រៀងឡើងវិញដោយអ្នកនាង អូ រស្មី ។ 
    ឆ្លើយតបនឹងការលើកឡើងរបស់តារាចម្រៀងម៉េង កែវពេជ្ជតា អ្នកនាងអូ រស្មី តាមរយៈបណ្ដាញសង្គម របស់ខ្លួន ដោយបានតបយ៉ាងព្រងើយដូច្នេះថា ការពិតនោះជួនកាលម្ចាស់ដើមច្រៀង មិនបានការផង ក៏អាចថាបានណាបង អរគុណអ្នកច្រៀងឡើងវិញទៅ ដែលគេអាចធ្វើឱ្យអ្នកបានល្បី ព្រោះតែប្រវត្តិកេរ្តិ៍ឈ្មោះអ្នកបង ក៏មិនសូវមានគេចូលចិត្តស្រាប់ផង ព្រោះពូកែខាងខាំគេ និងចង្អៀតចង្អល់ ហ្វេនៗ អាចស្ដាប់សំឡេងខ្ញុំនឹងបង ថ្លឹងមើលថាមួយណាពីរោះ ខ្ញុំគេដាក់ឈ្មោះឱ្យថាតារាចម្រៀងកន្ទុំរុយ សួរមើលថាមួយណាមិនស្គាល់ ចុះបង ខ្ញុំគុំយូរហើយ សូមទោសមិនចង់លូកមាត់ទេ ។ 
    ទាក់ទងនឹងបញ្ហានេះ អ្នកនាងអូ រស្មីក៏បានចេញមុខបញ្ជាក់ថា គណនីហ្វេសប៊ុករបស់ខ្លួន ដែលចូលទៅតបតនឹងតារាចម្រៀងម៉េង កែវពេជ្ជតានោះគឺត្រូវបានគេលួច យកទៅប្រើប្រាស់តែប៉ុណ្ណោះមិនមែនខ្លួនជាអ្នកសរសេរបែបនេះទេ ៕ 













កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor