ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន Super App Technology plc. ដឹកនាំដោយលោក ប៉ាត់ ចំណាន ជាស្ថាបនិក និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមផ្សារអនឡាញ (E-Commerce)

Admin 8 months ago 407

    ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន Super App Technology plc. ដឹកនាំដោយលោក ប៉ាត់ ចំណាន ជាស្ថាបនិក និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមផ្សារអនឡាញ (E-Commerce) ហើយជំនួបនេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
លោកប៉ាត់ ចំណាន បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាមផ្សារអនឡាញ (E-Commerce) សម្រាប់កម្មវត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការ 
    តភ្ជាប់ជាមួយ App Camagrimarket, Khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័ត៌មានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។
    ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ និងបានជម្រាបជូនក្រុមហ៊ុងដែរ អំពីសក្តានុពលនៃផលិតផលកសិកម្មព័ត៌មានសំខាន់ៗទាក់ទងទីផ្សារ និងតម្លៃកសិផល ដែលត្រូវរុញអោយដល់អ្នកផលិត កសិករនិងសហគមន៍ ក្នុងគោលដៅភ្ជាប់រវាងកសិក អ្នកផលិត ឈ្មួញកណ្តាល និងចុងក្រោយគឺអ្នកបរិភាគ។
ម៉្យាងទៀត ក៏ជួយផ្សាយបច្ចេកទេស ការបញ្ជាទិញ និងការទទួលត្រឡប់មកវិញនូវរាល់បញ្ហាពាក់ព័ន្ធ ហើយពិតណាស់បើយើងធ្វើបាន នោះយើងអាចឈានទៅការប្រកួតប្រជែង បង្កើនតម្លៃបន្ថែម និងនិរន្តរភាពនៃការផលិតសម្រាប់ផ្តត់ផ្គង់ធានាបានទាំងបរិមាណ និងគុណភាព ស្របតាមបរិបទនៃទីផ្សារសកល ក្នុងឧស្សាហ៍កម្ម ៤.០ នៃបច្ចេកវិទ្យា។
ចំពោះសំណើសុំកិច្ចសហការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រ ហើយបានណែនាំអោយក្រុមហ៊ុនធ្វើការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីធ្វើការពិភាក្សាលម្អិតជាមួយក្រុមការងារជំនាញ អំពីភារកិច្ចសំខាន់ៗមុនឈានទៅចុះកិច្ចសន្យាអនុវត្តកម្មវិធីនេះផងដែរ៕


សហគ្រិន

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor