តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស គឺលោកព្រាប សុវត្ថិ បានប្ដូរទ្រនំចាស់ ផ្លាស់ចូលទ្រនំថ្មី

Admin 7 months ago 862

    បន្ទាប់ពីមានការលេចធ្លាយ តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស ដែលធ្លាប់បានជ្រក់ក្រោមដំបូលរបស់ផលិតកម្មរស្មីហង្សមាសអសរយៈពេលជាង២០ឆ្នាំ និងធ្លាប់បានច្រៀងនៅក្នុងផលិតនេះ បានជាង៣,០០០ពាន់បទ ។  ពេលនេះបានសម្រេចចិត្តដើរចេញ ពីផលិតកម្មរស្មីហង្សមាស ទៅចូលរួមជាមួយផលិតកម្មកាឡាក់ស៊ីណាវ៉ាត់ត្រា រយៈពេល៥ឆ្នាំ ។ តែបើយោងតាមសម្ដីរបស់លោកយឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត់ត្រា បានទទួលស្គាល់ថាដំណឹងនេះគឺជាការពិត ដោយលោកព្រាប សុវត្ថិ ចុះកុងត្រា៥ឆ្នាំ ហើយខាងផលិតកម្មនឹងរៀបចំសន្និសីទកាសែតនៅសណ្ឋាគាGarden City នៅជិតវិមានឈ្នះឈ្នះ ទល់មុខស្ថានីយ៍ទូរទស្សន៏PNN នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥៖៣០នាទីល្ងាច ខាងមុខនេះ។
    យើងមិនទាន់ដឹងទេថា មូលហេតុជុំវិញនៃការចាកចេញរបស់តារាចាស់ចម្រៀងវស្សាខាងលើ មកហេតុអ្វីនោះទេ ។ យ៉ាងណាក្ដីមហាជនធ្លាប់លើកឡើងថា ការមកដល់ផលិតកម្មរស្មីហង្សមាសរបស់លោកខេមរៈ សិរីមន្ដ កាលពីឆ្នាំ២០១៧ នោះត្រូវបានគេកត់សម្គាល់ឃើញថា លោកព្រាប សុវត្ថិ ស្ងាត់និងមិនសូវមានបទចម្រៀងល្បីដូចមុនទៀតទេ ស្របពេលដែលអ្នកគាំទ្រខ្លះលើកឡើងថា"ភ្នំ១មិនអាចមានខ្លា២"នោះទេ។  ប៉ុន្ដែបើយោងតាមព័ត៌មានដាច់ដោយឡែកមួយទៀតបានឲ្យដឹងថា ផលិតកម្មGalaxy Navatra បានចំណាយលុយ៣០ម៉ឺនដុល្លាទិញព្រាប សុវត្ថិ ដោយចុះកុងត្រារយៈពេល៥ឆ្នាំ ៕ (អត្ថបទ ដោយទីយានជា)


កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor