ពិតជាគួរឱ្យសរសើមែន សហគ្រិនក្នុងស្រុកបានបងើ្តតកម្មវិធី Super App ដែលហៅកង់បីជិះ ដឹកទំនិញ និងផ្សារអនឡាញ ត្រឹមតែ១ខែជាង អាចរកចំណូលបាន

Admin 7 months ago 422


    ក្នុងរយៈពេលនៃការចាប់ផ្ដើម ត្រឹមតែរយៈពេលបាន១ខែជាងប៉ុណ្ណោះ របស់ក្រុមហ៊ុនSuper App teachnology PLC. (Soft-Opening) ឥឡូវនេះក្រុមហ៊ុនក្នុងស្រុកដំបូងគេ ដែលបានស្នាដៃបង្កើតឡើងដោយ ស្នាដៃកូនខ្មែរពិត ដែលមានបច្ចេកវិទ្យាមិនចាញ់នឹងបរទេស លើផ្នែកសេវាកម្មអនឡាញ ព្រមទាំងបានជួយ សម្រួលក្នុងការរកទីផ្សារជូនប្រជាកសិករទៀតនោះ ។  ពេលនេះបានចាប់ផ្តើមមានចំណូលហើយជាបណ្ដើរៗហើយ ។
    គួរបញ្ជាក់ផងទៀតផងដែរថា ក្រុមហ៊ុន Super App teachnology PLC. គឺជាក្រុមហ៊ុនមួយដែលមាន សេវាកម្មជាច្រើន រួមមានសេវាកម្មហៅយានជិនិះធ្វើដំណើរ សេវាកម្មដឹកជញ្ជូន អីវ៉ាន់ សេវាកម្មលក់ ទិញ ទំនិញតាមអនឡាញ ព្រមទាំងសេវាកម្មដទៃជាច្រើនទៀត ។ ហើយអ្វីដែលពិសេស ទៀតនោះ គឺក្រុមហ៊ុន ក្នុងស្រុកមួយនេះ មានចក្ខុវិស័យ ព្រមទាំងទស្សនវិស័យ គឺផ្ដោតសំខាន់ខ្លាំងគឺរកទីផ្សារ ជូនប្រជាពលរដ្ឋ កម្ពុជា ទាំងផ្នែកកសិផល និងផ្នែកការងារ។
    ទន្ទឹមនឹងនេះផងដែរស្ថាបនិក និងជាCEO នៃក្រុមហ៊ុន Super App teachnology PLC. គឺលោកប៉ាត់ ចំណាន បានសរសេរលើផេកផ្លូវការរបស់ក្រុមហ៊ុន Super App teachnology PLC. ដ៏មានអត្ថន័យថា ខ្ញុំមានជំនឿថា បើនេះជាផលិតផលសេវាកម្ម ដែលយើងជាម្ចាស់ស្រុកធ្វើបាន នោះប្រាកដណាស់ បងប្អូនខ្មែរយើងពិតជាគាំទ្រ។ ហើយលោកបន្តទៀតថា សូមអរគុណក្រុមការងារ ដែលសរសេរកូដ ទាំងយប់ទាំងថ្ងៃ ថ្ងៃខ្លះដាច់យប់ក៏មាន ពួកយើងនឹងនាំផលិតផលនេះ ឱ្យបរទេសស្គាល់យើង ដោយចាប់ផ្តើមពីស្រុកកំណើតរបស់យើង គាំទ្រផលិតក្នុងស្រុក ជួយសហគ្រិនក្នុងស្រុក ជួយសេដ្ឋកិច្ចជាតិរឹងមាំ គឺចាប់ផ្តើមពីយើងទៅ។
    ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ ខ្មែរអាចធ្វើបាន !!!
















សហគ្រិន

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor