DJ Cake នឹងធ្វើខួបកំណើតនៅCheers Lounge នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

Admin 7 months ago 160

 លោកអ្នកប្រាកដជាស្គាល់មកហើយ ឌីជេស្រុកខ្មែរ ដែលចាស់វស្សាមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្លាប់បានច្រៀងចម្រៀងជាមួយនឹងកំពូលតារាចម្រៀងល្បីៗ ប្រចាំស្រុកខ្មែរ មានលោក ព្រាប សុវត្ថិ ជាដើមនោះ ហើយព្រមទាំងធ្លាប់បានច្រៀងជាមួយនឹងតារាបរទេសដទៃទៀត គឺឌីជេខេក ។
     ពេលនេះរូបគេបានធ្វើពិធីជប់លៀងខួបកំណើត នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅCheers Lounge ដែលស្ថិតនៅតាមមហាវិថីស៊ីសុវត្ថិ កែងផ្លូវ១៣៦ នៅជាប់មាត់ទន្លេតែម្ដង ។ ហើយប្រសិនបើហ្វេនៗដែល ជាអ្នកគាំទ្រ ឌីជេខេក អាចធ្វើការចូលរួមសប្បាយជាមួយគ្នា ហើយអ្វីដែលពិសេសទៀតនោះ ក្នុងកម្មវិធីជប់ លៀងខួបកំណើត របស់ឌីជេខេក ក៏មានភ្ញៀវពិសេសៗចូលរួមសម្ដែង ដោយក្នុងនោះមានដូចជានេនទុំ និងឌីជេម៉ៃ ដែលនឹងញ៉ាំងកម្មវិធីនេះ ឱ្យកាន់តែសប្បាយរីករាយ ដែលសុទ្ធសឹងតែជាម្ចាស់បទចម្រៀង កំពុងពេញនិយមសម្រាប់យុវវ័យតែម្ដង ។ 
    សូមចូលរួមសប្បាយទាំងអស់គ្នា នៅCHEERS LOUNGE 12/09/2020 ហ្វេន Old Skool C A K E _Let’s party riverside Reservations  016706466 ៕ 

កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor