លោក អ៊ូ គឹមសេង និង លោកគ្រូ គឹម ចាន់ណា ប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយ MindBooks បានចុះ MOU ស្តីពីកិច្ចព្រមព្រៀងក្នុងការសហការដាក់លក់សៀវភៅនៅក្នុង បណ្ណាល័យ អេឡិកត្រូនិច KUMNIT APP ។

Admin 6 months ago 560

 នាព្រឹកថ្ងៃពុធ ទី28 ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ លោកអ៊ូ គឹមសេង សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង បណ្ណាល័យ អេឡិកត្រូនិច KUMNIT APP  បានចុះកិច្ចព្រមព្រៀង ស្ដីពីការសហការដាក់លក់សៀវភៅ ជាមួយលោក  លោកគ្រូ គឹម ចាន់ណា ដែលជាប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយ MindBooks ។ លោកគ្រូ គឹម ចាន់ណា បានមានប្រសាសន៍ថា សៀវភៅរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ MindBooks  នឹងត្រូវបានដាក់លក់ដើម្បីផ្សព្វផ្សាយជាលក្ខណៈ អេឡិកត្រូនិច ចាប់ពីពេលចុះកិច្ចព្រមព្រៀងនេះតទៅ ដូច្នេះប្រិយមិត្តអ្នកអានទាំងអស់ក៏អាចជាវសៀវភៅ ដែលជាស្នាដៃរបស់លោក ព្រមទាំងសៀវភៅដែលជាស្នាដៃរបស់សមាជិកគ្រឹះស្ថានបោះពុម្ពផ្សាយ MindBooks បាន នៅក្នុងបណ្ណាល័យ អេឡិកត្រូនិច KUMNIT APP  ។ លោកគ្រូ ចាន់ណា បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃការដាក់សៀវភៅទាំងនេះនៅលើគំនិតAPP គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រិយមិត្តអ្នកអាន សម្រាប់ស្វែងរកសៀវភៅអាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងរហ័សទាន់ចិត្ត ជាពិសេសជំរុញឲ្យអ្នកអាននៅកម្ពុជា ខិតខំដើរឲ្យទាន់សភាពការណ៍នៃការវិវត្តន៍បច្ចេកវិទ្យានៃការអាននៅលើពិភពលោក ស្របតាមបដិវត្តន៍ឧស្សាហកម្ម៤.០ ។ អ្វីដែលយើងចង់ឃើញ គឺប្រជាជនកម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងចំណេះដឹង ក្នុងការប្រកួតប្រជែងប្រកួតប្រជែងប្រកបដោយកិក្តិយសនៅលើឆាកអន្តរជាតិ។ 

លោក អ៊ូ គឹមសេង បានប្រាប់សារព័ត៌មាន SBT News ពីគោលបំណងធំៗទាំង៣ ក្នុងការសហការមួយនេះគឺ៖


ទី១ គឺដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និង បំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស សិស្ស និស្សិត យុវជន សហគ្រិន ក៏ដូចជាសាធារណៈជនទូទៅផងដែរ ឱ្យពួកគាត់ចាប់ផ្ដើម ស្រលាញ់ការអាន ចាប់ផ្ដើមស្រលាញ់ការអភិវឌ្ឍខ្លួនឯង តាមរយៈការអាន ឬ មើលសៀវភៅតាមលក្ខណៈ Digital book ដែលជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូទៅដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវសិក្សារៀនសូត្របានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទាំងអស់តាមរយៈ Smart Phone របស់ពួកគាត់ ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យា ។

    គោលបំណងទី២ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុករបស់យើងឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺពួកគាត់ អាចមានប្រភពចំណូលមួយផ្នែកទៀត តាមរយៈការដាក់លក់សៀវភៅដែលជាស្នាដៃកម្មសិទ្ធិបញ្ញារបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិកត្រូនិច  KUMNIT APP  ។ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីឱ្យពួកគាត់មានភាពល្បីល្បាយទាំងនៅក្នុងស្រុក និង ទៅសាកលលោក ។

  គោលបំណងទី៣ គឺដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍវិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍធនធានមនុស្យនៃប្រទេសកម្ពុជាយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ។



សហគ្រិន

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor