តើអ្នកដឹងទេ? នៅពេលបោះតង់ក្នុងព្រៃ អ្នកមិនគួរធ្វើរឿងទាំង១០យ៉ាងនេះឱ្យសោះ

Admin 6 months ago 186


នៅក្នុងពេលបច្ចុប្បន្ននេះ ដំណើរកម្សាន្តបែបផ្សងព្រេង ការបោះតង់ នៅតាមរមណីយដ្ឋាន ឬ ក៏ព្រៃភ្នំ ឬ ក៏នៅកន្លែងដាច់ស្រយាល ពិតជាមានការពេញនិយមយ៉ាងខ្លាំង សម្រាប់យុវវ័យតែម្តង ។

ជាការពិតណាស់ ដំណើរកម្សាន្តបែបបោះតង់របៀបនេះ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និង ស្រឡះមុខ ស្រឡះមាត់ ជាមួយនឹងធម្មជាតិដ៏ត្រចះត្រចង់ សំឡេងសត្វយំ ទ្រហឹងអឺងកង ធ្វើឱ្យបាត់អស់នូវទុក្ខកង្វល់ទាំងឡាយ ឬ ភាពស្មុគស្មាញ នៅក្នុងចិត្ត អាចរសាត់បាត់ទៅផងដែរ ។

ទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបៀបនេះ អាចចាត់ទុកថា ជាការកម្សាន្តមួយបែបគ្រោះថ្នាក់ផងដែរ ពីព្រោះថា ប្រសិនបើអ្នកចូលទៅក្នុងព្រៃជ្រៅ ឬ តំបន់ណាដែលអ្នកមិនធ្លាប់ទៅពីមុនមក ដោយសារតែព្រៃ គឺជាជម្រករបស់សត្វគ្រប់ប្រភេទ និង អាចជាទីលំនៅនៃពពួកអមនុស្សទាំងឡាយ

 រឿងរ៉ាវទាំង ១០ យ៉ាង ដែលយើងមិនគួរធ្វើ នៅពេលដែលទៅបោះតង់ នៅក្នុងព្រៃជ្រៅ ៖

១. អាកាសធាតុ  អាកាសធាតុ ក៏អាចជាបញ្ហាមួយផងដែរ នៅពេលដែលមានព្យុះ ឬ ក៏ភ្លៀងផ្គរខ្លាំង និង រន្ទះបាញ់ ជាដើម

 វាអាចបង្អាក់ដំណើរ ឬ បង្កជាគ្រោះថ្នាក់ផ្សេងៗផងដែរ ។

២. សម្ភារៈ ឬ គ្រឿងបរិក្ខារពេទ្យ នៅពេលមានរបួស សម្ភារសង្គ្រោះបន្ទាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ពេលរបួស គ្រេចកដៃ កជើង ជង្គង់ ឬ អវៈយវៈផ្សេងៗទៀត កុំភ្លេចឱ្យសោះ ពិលដែលអាចបំភ្លឺកន្លែងងងឹតបានឆ្ងាយ

៣. ការបន់ស្រន់សុំសេចក្តីសុខ តាមអបិយជំនឿរបស់ខ្មែរ ៖ ការបន់ស្រន់ សុំសេចក្តីសុខពីអ្នកដែលថែរក្សាតំបន់ គឺជារឿងមួយ ដែលយើងគប្បីត្រូវធ្វើ មុនពេលចូលទៅក្នុងតំបន់ណាមួយ យើងត្រូវសុំការអនុញ្ញាតជាមុនសិន ជៀសវាង ការខឹងសម្បាពីសំណាក់អារុក្ខអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី នៅតំបន់នោះ ។

៤. និយាយពាក្យផ្តេសផ្តាស (មាត់ឥតគម្រប) ឬ ការប្រមាថផ្សេងៗ ៖

 តាមជំនឿរបស់ខ្មែរយើង ការនិយាយ ឬ ការប្រមាថជាពាក្យសំដីទៅកាន់ ពពួកអមនុស្ស អាចបង្កជាគ្រោះថ្នាក់មកដល់ខ្លួនយើងបាន គ្រប់ពេលវេលា (គួរតែជៀសវាង)

ដូចពាក្យចាស់លោកពោលថា “ បើមិនជឿ កុំប្រមាថ ”

៥. ភាពធ្វេសប្រហែសនៃការបង្កាត់ភ្លើងនៅក្នុងព្រៃ ៖ ភ្លើង អាចនឹងឆាបឆេះពេញព្រៃ ដោយសារតែភ្នក់ភ្លើងរបស់យើងកើតចេញពីការបង្កាត់ផ្សេងៗ ដែលមិនមាននរណាម្នាក់នៅជិតអង្គុយចាំមើល ដោយវាអាចផ្តល់ជាហានិភ័យខ្ពស់គ្រប់ពេលវេលាបាន រឿងបែបនេះ វាបានកើតឡើងជាញឹកញាប់ មិនថានៅក្នុងប្រទេសយើង ឬ ក៏នៅក្នុងពិភពលោកទាំងមូលនោះទេ ។



៦. ការដើរតែម្នាក់ឯងទៅកាន់កន្លែងដែលស្ងាត់ និង ងងឹតខ្លាំង ប្រសិនបើ ដើរតែម្នាក់ឯង ឬ មានគ្នាតែពីរនាក់ នៅកន្លែងដែលស្ងាត់ វាអាចប្រឈមមុខទៅនឹងការវង្វេងព្រៃ សត្វសាហាវ ឬ ជួបជាមួយនឹងព្រលឹងពពួកអមនុស្សនានា

គប្បីរកគ្នីគ្នា ដើរជាក្រុមៗ ដើម្បីការពារសុវត្ថិភាព និង កាត់បន្ថយកភាពភ័យខ្លាចផ្សេងៗ ។

៧ ទុកអាហារ ឬ គ្រឿងឧបភោគចោល ៖សត្វព្រៃ អាចចូលមកលុកលុយទៅដល់កន្លែងតង់របស់អ្នក នៅពេលដែលអ្នកទុកអាហាររបស់អ្នកចោល ពេលខ្លះសត្វព្រៃទាំងនោះ វាអាចនឹងចម្លងរោគមកដល់អ្នកតាមរយៈអាហារទាំងអស់នោះ ។

៨ ឆ្លើយតបនឹងសំឡេងមនុស្សចម្លែក ពេលមានសំឡេងចេញពីប្រភពងងឹត ឬ ប្រភពណាមួយ ដែលយើងមិនអាចសម្គាល់បានថាជាគ្នារបស់យើង ឬ ក៏អត់  វាអាចជាការបើកផ្លូវទៅឱ្យពពួកព្រាយ បិសាច អមនុស្ស ទាំងឡាយ ចូលមកយាយីខ្លួនយើងបាន

៩. ការបោះតង់ឆ្ងាយៗពីគ្នា  ពេលដែលមានបញ្ហាអាសន្នកើតឡើង យើងមិនអាចជួយគ្នាទាន់ពេវេលានោះឡើយ មានភាពប្រុងប្រយ័ត្នខ្ពស់ និង ជួយយកអាសារគ្នា

១០. ការបោះតង់នៅក្បែរប្រភពទឹក  ប្រភពទឹក គឺជាជម្រករបស់សត្វសាហាវនៅក្នុងទឹក មានដូចជា សត្វពស់ សត្វក្រពើ ឬ ពពួកខ្មោចទឹកជាដើម  វាអាចផ្តល់ជាហានិភ័យ នៅពេលទឹកជោរឡើងដល់តង់របស់យើង ដូចជា សើមទទឹក ឬ អណ្តែតពេលសម្រាកជាដើម ទាំងនេះ គឺជាត្រណមទាំង ១០ ដែលអ្នកគួរដឹងជាមុន មុននឹងសម្រេចចិត្ត ធ្វើដំណើរកម្សាន្ត ឬ បោះតង់ជាក្រុម លក្ខណៈគ្រួសារ និង ទស្សនកិច្ចសិក្សាផ្សេងៗ 


កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor