ប្រទេសវៀតណាមរងគ្រោះជាងគេ ដោយសាព្យុះម៉ូឡាវ ខណះមនុស្ស២នាក់ស្លាប់ និង ២៦កំពុងបាត់ខ្លួន.....(មានរូប)

Admin 5 months ago 1,193

រដ្ឋវៀតណាមបាននិយាយថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងខេត្តក្វាងងៃ ខណៈពេលពួកគេព្យាយាមការពារផ្ទះរបស់ខ្លួនពីព្យុះដ៏កំណាចមួយនេះ ។ ក្រុមមន្រ្តីក៏បានកំពុងស្វែងរកអ្នកនេសាទដែលបាត់ខ្លួនចំនួន ២៦ នាក់ដោយព្យុះនេះបោកបក់ចំទូកទាំងពីររបស់ពួកគេ ខណៈដែលពួកគេបានព្យាយាមចូលចត ។ ព្យុះទីហ្វុងនេះបានបោកបក់ដល់ភាគកណ្តាលប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ដោយបានបំផ្លាញដើមឈើ និងផ្ទះសំបែង ហេីយនេះក៏ជាការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតដែលមិនធ្លាប់ឃើញពីមុនមក ក្នុងកម្លាំងខ្យល់រហូតដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង (៨៥ ម៉ាយក្នុងមួយម៉ោង) ចុះចតនៅឯខាងត្បូងខេត្តដាណាំង ។

ការហាមឃាត់ការនេសាទត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអង្គារ ព្រមទាំងជម្លៀសប្រជាជនប្រមាណ ៣៧៥.០០០ នាក់ទៅកាន់ទីសុវត្ថិភាព ហេីយក៏បានលុបចោលជើងហោះហើររាប់រយទៀត ខណះរដ្ឋត្រូវបង្ខំចិត្តបិទសាលារៀន ។ យោងតាមសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមវៀតណាម (IFRC) បានឱ្យដឹងថាព្យុះទីហ្វុងម៉ូឡាវនេះមកដល់តាមក្រោយព្យុះទីហ្វុងស៊ូលឌែល ដែលបង្កជាទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរដែលបានឆក់យកអាយុជីវិតមនុស្ស ១៣០ នាក់និងខូចខាត ឬបំផ្លាញផ្ទះជាង ៣១០.០០០ ខ្នង ប្រទេសវៀតណាមងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនៅរដូវវស្សារវាងខែមិថុនា និងវិច្ឆិកាដោយខេត្តជាប់ឆ្នេរសមុទ្រភាគកណ្តាលតែងតែទទួលរងផលប៉ះពាល់ ប៉ុន្តែព្យុះកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ AFP(ABC)

ព័ត៌មានអន្តរជាតិ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor