នគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

SBT 3 months ago 224

ខេត្តកណ្ដាល ៖ យោងតាមផេកស្នងការនរបាលជាតិបានឲដឹងថាកម្លាំងនគរបាលស្រុកមុខកំពូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវបេតុងមុខវិហារចាមភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កាលពីវេលាម៉ោង ២២ និង៣០នាទី។
មន្ត្រីនគរបបាលស្រុកមុខកំពូល បានឲ្យដឹងថា ៖ ជនសង្ស័យមានចំនួន ០៤នាក់ រួមមាន ៖ ១.ឈ្មោះ គ្រីយ៉ា សូនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។ ២.ឈ្មោះ អ៊ីត យ៉េប ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ ។ ៣. ឈ្មោះ សារី ផាត់ទ្រី ហៅ (នាំង) ភេទប្រុស អាយុ ២៤ឆ្នំា ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ។ (ទាំង០៣នាក់ រស់នៅក្នុង ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ និងទី៤. ឈ្មោះ គ្រី សារឹម ហៅ (ឡាំ) ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ រស់នៅភូមិ ជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ចំណែកឯវត្ថុតាងរួមមាន ៖ ១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច ។ ២. ប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor