អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីឃ័រ (កាត់ឆុង)

SBT 3 months ago 1,401

អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញវិធានការមួយ លើករណីគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីឃ័រ (កាត់ឆុង)បង្កឱ្យអ្នកមានជំនឿរតម្រង់ជួរ និងជួបជុំគ្នាដោយមិនខ្លាចជំងឺកូវីដ-១៩។
លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួបគ្រូហុង ស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ ដើម្បីធ្វើការណែនាំ ខណៈ ឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំចែកស្ទីឃ័រកាត់ឆុងនេះម្តងទៀត ។អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួបជុំច្រើន និងត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ បានប្រ កាស តាមបណ្តាញផ្សព្វផ្សាយថា មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)ដោយឥតគិតថ្លៃ ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿរាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បី យក ស្ទីឃ័រ(កាត់ឆុង)រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor