ជនជាតិចិន ចាក់សម្លាប់គ្នាស្លាប់ម្នាក់ក្នុងកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត

SBT 3 months ago 518

បន្ទាយមានជ័យ៖ ព័ត៌មានបឋម មានជម្លោះរវាងជនជាតិចិន និងជនជាតិចិនដូចគ្នា ហើយបានឈានដល់ការចាក់សម្លាប់គ្នានៅក្នុងកាស៊ីណូឈ្មោះ ហ្គែនទីង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
ក្នុងករណីនោះ បានបណ្តាលឱ្យបុរសជនជាតិចិនម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម។ ទោះជាយ៉ាងនេះក៏ដោយ ករណីខាងលើ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែត កំពុងធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ សង្ស័យបង្កឱ្យមានករណីនោះកើតឡើង៕


ព័ត៌មានជាតិ

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor